Vong Virak

សរសេរប្រយោគដែលពិពណ៌នាអំពីខ្លួនអ្នក
2
ពិន្ទុ
179
ចំនាត់ថ្នាក់
  • អំពីខ្ញុំ
  • ថ្ងៃចុះឈ្មោះ 14-11-2016
  • ចូលគណនី 3 ខែមុន
  • ស្ថានភាព: អ្នកចូលថ្មី
  • សកម្មភាព
  • សួរសំនួរ 11
  • ឆ្លើយសំនួរ 11
  • ឆ្លើយត្រូវ 0
  • អត្ថបទ 1
  • សៀវភៅ 6
មានជំនាញផ្នែក
វេបសាយ
Social Media
image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:48 PM
តើវប្បធម៌បរទេសបានជះឥទ្ធិពលដូចម្តេចចំពោះយុវជនខ្មែរ ? ក្នុងនាមជាគ្រូបង្រៀនចូរបង្ហាញពីវិធានការទប់ស្កាត់?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:48 PM
តើការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ ?

តើការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:47 PM
តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ?

តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:47 PM
ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ?

ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:46 PM
តើពាក្យ ” គរុនិស្សិត “មានអត្ថន័យយ៉ាងដូចម្តេច ?តើត្រូវប្រកាន់នូវអាកប្បកិរិយាបែបណាខ្លះក្នុង ពេលបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ?

តើពាក្យ ” គរុនិស្សិត “មានអត្ថន័យយ៉ាងដូចម្តេច ?តើត្រូវប្រកាន់នូវអាកប្បកិរិយាបែបណាខ្លះក្នុង ពេលបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:45 PM
គេថា” ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ “។ចូរពន្យល់ ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:45 PM
ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរស្រាយបំភ្លឺ ?

ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរស្រាយបំភ្លឺ ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:44 PM
តើគ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ?

តើគ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:44 PM
តើគ្រូបង្រៀនមានភារកិច្ចប៉ុន្មានយ៉ាង?អ្វីខ្លះ?

តើគ្រូបង្រៀនមានភារកិច្ចប៉ុន្មានយ៉ាង?អ្វីខ្លះ?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:43 PM
ហេតុអ្វីបានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង?

image
9 ខែមុន Vong Virak បានសួរសំនួរមួយ
03-ធ្នូ-2016 02:42 PM
ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ?ព្រោះអ្វី ?

ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ?ព្រោះអ្វី ?

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:49 PM

 ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន :

តន្ត្រីញាក់ញ័រខុសពីខ្មែរ និងសម្ភារៈបរទេសនិយម។

ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់ ឃោរឃៅ ល្បិចកល់ ដ៏អាក្រក់។

មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។

ឫកពារ មាយាទបរទេស(ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោតៗ។

អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ។វិធានការទប់ស្កាត់វប្បធម៌បរទេសមាន :

បណ្តុះស្មារតីស្រលាញ់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅដល់យុវជនតាមសាលារៀន   ទីសាធារណៈ​ និងទប់ស្កាត់វប្បធម៌ឥតប្រយោជន៍។

បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញនិយម និងរួបរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ។

ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឲ្យសុក្រិត និងអប់រំ សីលធម៌ក្នុងការរស់នៅឲ្យថ្លៃថ្នូរ ឧត្តុងឧត្តម។

អប់រំសីលធម៌ទាំងប្រាំ(ខ្លួនឯង គ្រួសារ សង្គម វិជ្ជាជីវៈ អន្តរជាតិ និងពន្យល់ហេតុផលរវាង សីលធម៌ និងអសីលធម៌។

អប់រំព្រំប្រទល់សិទ្ធិ និងច្បាប់ ដល់យុវជនព្រមទាំងទំនួលខុសត្រូវគឺដើម្បីលុបបំបាត់អនាធិបតេយ្យក្នុងសង្គម។

អប់រំឲ្យស្គាល់ និងស្រលាញ់លក្ខណៈ និងអត្តសញ្ញាណជាតិព្រមគ្នាជាមួយការទប់ស្កាត់ការវាយបកលើវប្បធម៌បរទេសមិនល្អ។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:48 PM

ការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍ជាច្រើនទៅដល់សង្គម   ជាតិដូចជា :

បង្កើតសុខសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិមានសាមគ្គីភាព។

បង្កើនស្មារតីយោគយល់ សេចក្តីថ្លៃថ្នូរ កិត្តិយសខ្ពង់ខ្ពស់។

សង្គមមានការអភិវឌ្ឍប្រកបដោយភាពរីករាយស្និទ្ធស្នាល។

បង្កើនពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:47 PM

ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឲ្យអ្នកដឹកនាំ  គឺនាយកសាលា ចេះរៀបចំសាលារៀនឲ្យក្លាយ

ជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌលដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគោល  ដៅ អប់រំ ដូចជា :

រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។

រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគារ បណ្ណាល័យ ថ្នាក់រៀន តុ កៅអី ក្តារខៀន សៀវភៅសិក្សា…)ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពល្អ។

រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឲ្យបានល្អប្រសើរ។

ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ។

យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្សការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀនដើម្បីគុណភាពការបង្រៀននិងរៀន។

បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន ដើម្បីរៀនចំផែនការអភិវឌ្ឍសាលា រៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា។

លើកទឹកចិត្តគ្រូនិងសិស្សឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរ ចំពោះអ្នកមានស្នាដៃ។

ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:47 PM

ចតុស្តម្ភនៃការអប់រំ ជាសសរគ្រឹះជាបង្គោលដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអប់រំសំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សមានបួនសំខាន់ៗគឺ :

អប់រំចំណេះដឹង :ឲ្យទូលំទូលាយស្ដីពីជីវភាពរស់នៅក្នុងសង្គមទាក់ទងអំពើហិង្សា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ;សុខភាព

បរិស្ថានប្រវត្តិសាស្ត្រ និងបច្ចេកទេសវប្បធម៌…។

អប់រំចំណេះធ្វើ :ឲ្យមានបំនិនឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកទៅប្រើប្រាស់ និងអនុវត្តក្នុងជីវភាពបានល្អ

ប្រសើរ។

អប់រំចំណេះអប់រំឥរិយាបថ :ដើម្បីកែលម្អអាកប្បកិរិយាអប់រំអំពីសីលធម៌ និងបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ។

អប់រំចំណេះសមូហភាព :ឲ្យមានស្មារតីសាមគ្គី ចេះរួមសហការគ្នាយោគយល់ អធ្យាស្រ័យ ដើម្បីរស់  នៅ និងធ្វើការជាមួយគ្នាប្រកបដោយសេចក្តីសុខនិងរីកចម្រើន។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:46 PM

ពាក្យគរុនិស្សិត<គរុ+និស្សិត ។

គរុ=គ្រូ,គំរូ។

និស្សិត=អ្នករៀនស្ថិតក្នុងការគ្រប់គ្រងនៃគ្រូក្នុងថ្នាក់មានកម្រិតខ្ពស់។ដូចនេះគរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុ

កោសល្យ ជាអ្នក

រៀនវិជ្ជាជីវៈគ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀននាពេលអនាគត។ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត :

យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា។

តាមដានរិះគិត សង្កេតវិភាគ ប្រៀបធៀបលើមេរៀននីមួយ។

ស្តាប់ការណែនាំគ្រូ ;គណៈគ្រប់គ្រង ចេះស្តាប់មតិយោបល់។

ចេះស្វ័យសិក្សា ខំសិក្សាដើម្បីស្រាយបញ្ហា ចេះបញ្ចេញយោបល់។

ខំត្រងត្រាប់ បំពេញការងារសាលាចេះស្វ័យវាយតម្លៃ និងកែលម្អកំហុសឆ្គងផ្សេងៗ។

ខំស្រាវជ្រាវដកបទពិសោធល្អៗក្នុងការបង្រៀន និងរៀន(មានកិច្ចតែងការបង្រៀន សម្ភារៈឧបទេសចេះលើកទឹកចិត្តគ្រប់គ្រង

វិន័យសិស្ស )។

ចេះសាមគ្គីសហការ និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:46 PM

 ខ្វះការអប់រំ ខ្វះការអភិវឌ្ឍព្រោះថា :

ខ្វះធនធានមនុស្ស សម្រាប់ការពារ និងការកសាងជាតិ។

មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ ខូចបរិស្ថានដោយខ្វះចំណេះ។

កើតមានជំងឺឈឺថ្កាត់ អំពើអសកម្ម(ចោរកម្ម ឃាតកម្ម ហិង្សា…។

ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា រស់នៅដូចសត្វធាតុ។

គ្មានគំនិតបង្កើតស្នាដៃ គ្មានសាមគ្គីភាព ភាតរភាព ឯកភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការស្រលាញ់ា    ការពារ ជាតិមាតុភូមិ។

បាត់បង់សេវាសង្គម កិត្តិយស សេចក្តីថ្លៃថ្នូរ បាក់ទឹកចិត្ត និងភាព អស់សង្ឃឹម។

មិនអាចអប់រំ សុខភាព អនាម័យ បរិស្ថាន សិទ្ធិក្នុងប្រជាធិបតេយ្យពិបាកក្នុងការកសាងប្រទេស រស់  គ្មានប្រយោជន៍ ធ្ងន់ផែនដី។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:45 PM

ធនធានមនុស្ស :ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹងនិងការបណ្តុះបណ្តាលជាប្រភពថាមពលសំរាប់ កសាងជាតិ។

ការអភិវឌ្ឍ :ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យមានដោយការ

អប់រំព្រោះការអប់រំ​ជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឺ :

+ការបណ្តុះបណ្ដាលបញ្ញាស្មារតី ទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល គួបផ្សំ សីលធម៌  សង្គម ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល(ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្ត្រទំនើបមានចំណេះធ្វើ បទ ពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័ស  រហួន ឈ្លាសវៃ។

+ការបណ្តុះបណ្ដាលផ្លូវចិត្ត–គំនិត :ឆន្ទៈមោះមុត អង់អាច ក្លាហានចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្មមាន  ស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រលាញ់ ការពារអត្តសញ្ញាណជាតិ។

+ការបណ្តុះបណ្ដាលទេពកោសល្យ–ស្នាដៃ :ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្ត្រសង្គម

ជាតិ ដោយមិនប្រកាន់ វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា…។

+ការបណ្តុះបណ្ដាលកាយសម្បទា សុខភាព អនាម័យ :ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា  ប្រាជ្ញាឈ្លាសវៃ ដោយ

ប្រកាន់ទស្សនៈ ផឹកស្អាតហូបស្អាត​ រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:44 PM

ដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ​  ពួកយើងត្រូវមានលក្ខណៈសម្បត្តិច្រើនយ៉ាងដូចជា :

មានកាយសម្បទាមាំមួន សុខភាពល្អ រហ័សរហួន រឹងមាំ ឈ្លាសវៃ។

មានសីលធម៌ល្អ គុណធម៌ជឿនលឿនចេះគោរពសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យបានត្រឹមត្រូវ។

មានចំណេះដឹងទូលំទូលាយ ចំណេះធ្វើច្បាស់លាស់ត្រឹមត្រូវប្រកបដោយបទពិសោធខ្ពស់។

ចេះស្វ័យសិក្សាស្រាវជ្រាវជាប្រចាំ និងមានឥរិយាបថល្អត្រឹមត្រូវ។

មានមនសិការជាតិ ឯកភាព សាមគ្គីភាព គោរពច្បាប់ និងមានគតិយុត្តិធម៌។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:44 PM

គ្រូបង្រៀនមានភារកិច្ចប្រាំយ៉ាងគឺ :

មុនបង្រៀន(ត្រៀមមេរៀន ស្រាវជ្រាវឯកសារ ត្រៀមនូវសំណួរចម្លើយ ធ្វើកិច្ចតែងការបង្រៀន ត្រៀមសម្ភារៈឧបទេស និង

ជ្រើសរើសវិធីសាស្ត្រ តាមពេលវេលា។

ពន្យល់ និងដឹកនាំការរៀនសូត្ររបស់សិស្សដោយបង្រៀនត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលា និងគោលនយោបាយរដ្ឋាភិបាលអនុវត្តតាមការណែនាំថ្នាក់លើ។

លើកទឹកចិត្តសិស្សឲ្យចូលរួមគ្រប់សកម្មភាព(ក្នុងថ្នាក់ និងក្រៅថ្នាក់)តាមរយៈការសរសើរ និងជូនរង្វាន់។

វាយតម្លៃកិច្ចការសិស្សឲ្យបានត្រឹមត្រូវជាសំណួរផ្ទាល់មាត់ឬសរសេរ។

ស្វ័យសិក្សាពេញមួយជីវិត ដោយរៀនភាសាបរទេស រៀនព័ត៌មានវិទ្យា រៀនបទពិសោធ ផ្តល់ឲ្យសិស្សរក្សាសាមគ្គីភាព​

យកចិត្តទុកដាក់ខ្ពស់ចំពោះសិស្ស មានទំនាក់ទំនងល្អជាមួយសិស្សសង្គមជាតិ។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:43 PM

 បានជាគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះថាគ្រូបង្រៀនគឺជាអ្នកកសាងធនធានមនុស្ស មកពីពាក្យ

ថាវិស្វករនិងព្រលឹង :

·វិស្វករ :អ្នកធ្វើឲ្យសម្រេចការងារពលកម្ម (រាងកាយ ខួរក្បាល )ជា

អ្នកមានគំនិតច្នៃប្រឌិត បង្កើតថ្មីនូវការងារបច្ចេកទេសគ្រប់បែបយ៉ាង។

·ព្រលឹង :មានវិញ្ញាណជានិច្ច មិនបាត់បង់  ឬផ្លាស់ប្តូរ។ដូចនេះវិស្វករនៃព្រលឹងជាអ្នកធ្វើឲ្យបញ្ញាញាណមានការរីកចម្រើន

ឈ្លាសវៃ។គ្រូបង្រៀនជាវិស្វករនៃព្រលឹងជាអ្នកអប់រំកសាងប្រាជ្ញាស្មារតីមនុស្ស ជាអ្នកបង្ហាញសេចក្តីសុខ និងការរីកចម្រើន

ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅ គឺជាឃ្លាំងបញ្ញាញាណ និងជាអ្នកកសាងគ្រឹះនៃជីវិតមនុស្សលោក។

image
9 ខែមុន Vong Virak បានឆ្លើយសំនួររបស់ Vong Virak
03-ធ្នូ-2016 02:42 PM

បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ បំណងប្រាថ្នាចង់អប់រំដល់

កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជា

ពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់

ការអប់រំសំខាន់ៗមួយចំនួនគឺ :

–អប់រំឲ្យមានចំណេះដឹងទូលំទូលាយ និងមានលក្ខណៈវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។

–អប់រំឲ្យមានសីលធម៌ គុណធម៌ល្អចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

–អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ និងយល់ដឹងពីបរិស្ថានល្អ។

–អប់រំឲ្យចេះស្រាវជ្រាវរកចំនេះដឹងថ្មីៗ បទពិសោធល្អៗ ចេះស្វ័យអភិវឌ្ឍ ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះ

ប្រទេសជាតិ។

–អប់រំឲ្យចេះរិះរកល្បិច និងវិធីសាស្ត្រល្អៗក្នុងការផ្តល់ចំណេះដឹងនិងអប់រំមនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អ

ពីព្រោះថា :

+គ្រូជាអ្នកកសាងធនធាន ;សាងគុណធម៌ ;គុណភាពមនុស្ស។

+គ្រូជាអ្នកសង់គ្រឹះជីវិតមនុស្ស និងជាគ្រូពេទ្យបំបាត់ភាពល្ងង់។

+គ្រូជាអ្នកដឹកនាំសតិបញ្ញា កសាងបញ្ញា និងគឺជាវិស្វករបញ្ញារបស់ជាតិ។

+គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ និងសុភមង្គល។

+គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ។

+គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពីររបស់សិស្ស ជាបុគ្គលដែលគួរគោរព និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯង

ដើម្បីជាប្រយោជន៍ជាតិ។

គ្មានចំលើយ
image
9 ខែមុន Vong Virak បានសរសេរអត្ថបទមួយ
03-ធ្នូ-2016 02:57 PM
សៀវភៅ​គួរ​អាន

 

សៀវភៅ​គឺ​ជា​ប្រភព​ចំណេះ​ដឹង​ដ៏​សម្បូរ​បែប​សម្រាប់​អ្នក​សិក្សា​ ស្រាវជ្រាវ​។ ការ​អាន​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​ជិវិត​មនុស្ស។ ការ​ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ្យ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។ ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ្យចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។ ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង? ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​សៀវភៅ​ល្អ​ៗ​ដែល​អាច​ជួយ​បង្កើន​ចំណេះ​ដឹង​ និង​ពង្រឹង​សមត្ថភាព​គិត​ពិចារណា​។​

១. សាង​ខ្លួន​ឯង​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង

២. មនោមយិទ្ធិ​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង

៣. នយោបាយ​អប់​រំ​ខួ​ក្បាល​ និពន្ធ​/រៀបរៀង​ដោយ ម៉ៅ សុវណ្ណា​

៤. សកល​ចិន្តា និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៥. បញ្ហា​នរក សួគ៌ និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៦. បញ្ហា​អនាគត និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៧. និពាន្ត​នៅ​ឯណា? ​និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៨. គឹម​ វូ​ឈុង សហគ្រិន​ចំណាន គ្រប់​មាគ៌ា​សុទ្ធ​តែ​ក្រាល​ដោយ​មាស

៩. ល្បិច​ទល់​មេឃ (៣ភាគ) និពន្ធ​/រៀបរៀង​ដោយ គឹម​ ឃាង

១០. កំពូល​មេដឹកនាំ​ពិភព​លោក (៣​ភាគ)

១១. ជន​មាន​ឥទ្ធិល​នៅ​អាស៊ី (២​ភាគ)

១២. ស្រីហិតោបទេស (៤ភាគ) និពន្ធ​/រៀបរៀង​ដោយ ភិក្ខុ​ ប៉ាង​ ខាត់

១៣. គតិ​លោក (១០​ភាគ) និពន្ធ​/រៀបរៀង​ដោយ សុតន្ត​ប្រិយជា ឥន្ទ

១៤. ព្រះ​បាទ​ធម្មិក និពន្ធ​/រៀបរៀង​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា

១៥. លក្ខខណ្ឌ​របស់​មេដឹកនាំ និពន្ធ​/រៀបរៀង​ដោយ ម៉ា​ស៊ឺ​ស៊ី​តា ខូណូ​ស៊ឺ​កិ

១៦. លះ​កង្វល់​ផ្តល់​សុខ និពន្ធ​/រៀបរៀង​ដោយ អ៊ុន ទឹម

១៧. ចិត្ត​សាស្ត្រ​អនុវត្តន៍ និពន្ធ​/រៀបរៀង​ដោយ អ៊ុន​ ទឹម

១៩. ពុក​អ្នកមាន​បង្រៀន​កូន​អ្នក​ក្រ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ​ ឫទ្ធី

២០. ធ្វើ​ម៉េច​អោយមាន​លុយ និពន្ធ​/រៀបរៀង​ដោយ សាឡូម៉ូន្ស ម៉ាយណ៍

២១. ឯកសារ​មហា​បុរស​ខ្មែរ

២២. មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនាក់​ទំនង និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៣. មូល​ដ្ឋាន​គ្រឹះ​នៃ​ការនិយាយ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៤.​ ភាសាកាយ​វិការ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៥. ញញឹម​អាយុវេទ (២​ភាគ) និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៦. សិល្បៈ​លួង​លោម និពន្ធ​/រៀបរៀង​ដោយ ហ៊ុន​ គឹម​ស៊ា

២៧. សុជីវធម៌​ប្រចាំគ្រួសារ និពន្ធ​/រៀបរៀង​ដោយ សុង​ ស៊ីវ

២៨.​ សុជីវធម៌​សម្រាប់​បុរស​និង​ស្រ្តី និពន្ធ​/រៀបរៀង​ដោយ ក. សាន់ នាង

២៩. ទំនាម​ទំលាប់​និង​ប្រពៃណីខ្មែរ និពន្ធ​/រៀបរៀង​ដោយ ឧកញ៉ា​មហា​មន្ត្រី ញឹក នូវ

៣០. ប្រវត្តិ​សាស្ត្រ​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ ត្រឹង ងារ

៣១. សង្គម​វិជ្ជា​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ សរ សារុន

៣២. អរិយធម៌​ខ្មែរ​-មន និពន្ធ​/រៀបរៀង​ដោយ កែប វ៉ាន់ឌី

៣៣. អរិយធម៌​ខ្មែរ​ និពន្ធ​/រៀបរៀង​ដោយ លោក​ស្រី ត្រឹង​ ងា

៣៤. បាត់​ដំបង​សម័យ​លោក​ម្ចាស់ (​ខ្មែរ+អង់​គ្លេស) និពន្ធ​/រៀបរៀង​ដោយ តូច ឈាង

៣៥. ក្រមុំ​ចូល​ម្លប់​និង​ពិធី​រើស​គូស្រករ និពន្ធ​/រៀបរៀង​ដោយ គិន ណន

៣៦. ​កំណត់​ហេតុ​ជីវតាក្វាន់

៣៧. វប្បធម៌​និង​អរិយធម៌​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ សរ​ សារុន

៣៨. វប្បធម៌​ឥណ្ឌា​-ខ្មែរ និពន្ធ​/រៀបរៀង​ដោយ គង់ នឿន

៣៩. ចលនា​អារ្យធម៌ និពន្ធ​/រៀបរៀង​ដោយ សុង ស៊ីវ

៤០. បញ្ហា​វប្បធម៌ និង​អរិយធម៌ និពន្ធ​/រៀបរៀង​ដោយ វ៉ាន់ ឌី​កាអុន

៤១. អត្ថាធិប្បាយ​ វប្បធម៌​-អរិយធម៌​ខ្មែរទូទៅ និពន្ធ​/រៀបរៀង​ដោយ ហួត រេចសួ

៤២. អាទិទេព​ក្រុង​អង្គរ និពន្ធ​/រៀបរៀង​ដោយ ថាច់ វ៉ាន់ផាត និង​កែវ ​សុភុន

៤៣. មគ្គុទ្ទេសក៍​នគរ​ និពន្ធ​/រៀបរៀង​ដោយ អាចារ្យ ប៉ាង ខាត់

៤៤. ពិធី​ប្រចាំ​ដប់​ពី​រខែ​ និពន្ធ​/រៀបរៀង​ដោយ ពេជ្រ សល់

៤៥. តន្ត្រី​ និង​ ជីវិត និពន្ធ​/រៀបរៀង​ដោយ អ្នក​ស្រី កែវ ណារុំ

៤៦. ប្រជុំ​វប្បធម៌​ (ខេមរយានកម្ម) និពន្ធ​/រៀបរៀង​ដោយ ឡុង ផ្លែង

៤៧. ពូជ​អ្នក​ចំបាំង និពន្ធ​/រៀបរៀង​ដោយ បណ្ឌិត ប៊ិត ស៊ាងលឹម

៤៨. ឧបករណ៍​តន្ត្រី​បុរាណ​កម្ពុជា

៤៩. អត្ថាធិប្បាយ​ទស្សនវិជ្ជា និពន្ធ​/រៀបរៀង​ដោយ សរ សារុន

៥០. មហា​​ទស្សន​វិទូ​និង​ទស្សនវិជ្ជា​ក្នុង​លោក (២ភាគ) និពន្ធ​/រៀបរៀង​ដោយ សុខ សុត្ថាល

៥១. ទស្សនវិជ្ជា​ឥណ្ឌា​និង​ពហុទេព​និយម (២ភាគ) និពន្ធ​/រៀបរៀង​ដោយ សុខ​ សុត្ថាល

៥២. ចរិត​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ ប៊ុណ្ណចន្ទ ម៉ុល​

៥៣. គុកនយោបាយ និពន្ធ​/រៀបរៀង​ដោយ ប៊ុណ្ណចន្ទ ម៉ុល​

៥៤. កំណាព្យ​មើល​ផែន​ដី​ខ្មែរ​សម័យ​ប៉ុល​ពត និពន្ធ​/រៀបរៀង​ដោយ ជួន ម៉េន

៥៥. ច្បាប់​ក្រម​ង៉ុយ

៥៦. ច្បាប់​ផ្សេងៗ

៥៧. កំណាព្យ​គុកកាមកិលេស និពន្ធ កេង វ៉ាន់សាក់

៥៨. កំណាព្យ​ចិត្ត​ក្រមុំ និពន្ធ កេង វ៉ាន់សាក់

៥៩. កំណាព្យ​បុប្ផា​ខ្មៅ និពន្ធ​ គយ សារុន

៦០. សង្ខេប​ទសជាតក និពន្ធ​/រៀបរៀង​ដោយ បណ្ឌិតមហា​ ឈឹម សុមេន៍

៦១. ទាន​ទស្សនៈ និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ​ ជុំ

៦២. សូក្រាត និពន្ធ​/រៀបរៀង​ដោយ រស់ ចន្ត្រាបុត្រ​

៦៣. សូក្រាត​បិតា​ទស្សនវិជ្ជា និពន្ធ​/រៀបរៀង​ដោយ ស មេត្តា

៦៤. មហាត្មៈគន្ធី​ដោះស្រាយ​វិបត្តិ​ដោយ​ទស្សន​វិជ្ជា​អហិង្សា និពន្ធ​/រៀបរៀង​ដោយ សុខ សុត្ថាល

៦៥. វេយ្យាករណ៍​ខ្មែរ​ពិស្តារ និពន្ធ​/រៀបរៀង​ដោយ ពូវ អ៊ុម

៦៦. វិភាគ​អក្សរ​សិល្ប៍​ខ្មែរ​ និពន្ធ​/រៀបរៀង​ដោយ វ៉ាន់​ឌី កាអុន

៦៧. ដើម​កំណើត​អង្គរ និពន្ធ​/រៀបរៀង​ដោយ ម៉ារ បូរ

៦៨. កំរង​គុណ​ធម៌ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

៦៩. កំណាព្យ​ស្នេហ៍​មាស និពន្ធ​ គង្គ​ ប៊ុន​ឈឿន

៧០. បណ្តាំកវី និពន្ធ​ គង្គ​ ប៊ុន​ឈឿន

៧១. ២៤ ម៉ោង​ដើម្បី​សុខភាព និពន្ធ​/រៀបរៀង​ដោយ វេជ្ជបណ្ឌិត លី​ ចេងហ៊ុយ

៧២. សំដី​មាស​នៃ​ប្រធានាធិបតេយ្យ​អាមរិក​៤២​រូប និពន្ធ​/រៀបរៀង​ដោយ អ៊ុយ​ សុភ័ក្រ្ត

៧៣. ប្រពៃ​ណី​ថ្វាយ​បង្គុំ​និង​សំពះ​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ អ៊ុន ទឹម

៧៤. ភាសិត​សំរាយ និពន្ធ​/រៀបរៀង​ដោយ តៅ ហ៊ីង